អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀតបានអញ្ជើញចូលរួមក្នុងពិធី “អបអរសាទរការវិនិយោគរួមគ្នារវាងក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី (Ly Hour Leasing PLC) និងក្រុមហ៊ុន Hotai Finance Corporation” ដែលបានរៀបចំឡើងនៅសណ្ឋាគារហ្គាដិនស៊ីធីភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ដែលជាបុត្រសម្ព័ន្ធមួយរបស់ លី ហួរ គ្រុប (Ly Hour Group) ត្រូវបានបង្កើតឡើងដោយលោកឧកញ៉ា លី សុភ័ក្ត នៅឆ្នាំ២០១៥ ។ ក្រុមហ៊ុននេះជាមជ្ឈមណ្ឌលបង់រំលស់រថយន្ត និងម៉ូតូឈានមុខគេនៅកម្ពុជា។ ចំណែកឯ ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី (Hotai Finance Co.,Ltd) ជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុនាំមុខគេក្នុងតំបន់ ហើយក្រុមហ៊ុននេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ដែលផ្តោតសំខាន់ទៅលើសេវាកម្មបង់រំលស់រថយន្ត គ្រឿងចក្រ និងសម្ភារៈបរិក្ខារផ្សេងៗជាច្រើនទៀត។ ក្រុមហ៊ុននេះក៏បានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនក្នុងឆ្នាំ២០១៩ ផងដែរ។