ភ្នំពេញ៖ នៅថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៣ សមាគមឧកញ៉ាកម្ពុជា បានចេញលិខិតជូនដំណឹងស្តីអំពីការផ្តល់ « ឯកសណ្ឋានគោរមងារ ឧកញ៉ា »
ជូនចំពោះសមាជិក-សមាជិកាពេញសិទ្ធទាំងអស់នៃសមាគមឧកញ៉ាកម្ពុជា និងជំនួបរវាង « ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា »
ជាមួយ សមាជិក-សមាជិកាពេញសិទ្ធទាំងអស់នៃសមាគម ដើម្បីលើកកម្ពស់បរិយាកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។