អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ

by | 5 月 13, 2023 | Founding members

អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ (Neak Oknha Sy Hou Huy) មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៦៣ នៅខេត្តក្រចេះហើយបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សមកហើយ។

អ្នកឧកញ៉ា គឺជាអគ្គនាយកនៃក្រុមហ៊ុន ស៊ីណាតា ឯ.ក (SYNATA Co., Ltd.) ដែលជាក្រុមហ៊ុននាំចូលឧបករណ៍ និងសម្ភារសំណង់ជាច្រើនប្រភេទហើយក៏ជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន បុរី អេចអិន ឌីវេឡុបមិន រៀអ៊ីស្តេត ឯ.ក (Borey HM Development Real Estate Co., Ltd.) និងក្រុមហ៊ុន អេច អិន ជី ឡូជីស្ទិក ឯ.ក (H N G Logistics Co., Ltd.) ព្រមទាំងក្រុមហ៊ុនស៊ីណាតា ស៊ីមេន ឯ.ក (SYNATA Cement Co., Ltd.) ។

តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ដោយបានបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា អ្នកឧកញ៉ាត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងគ្រឿង ឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕