អ្នកឧកញ៉ា វិញ ហ៊ួរ

by | 5 月 13, 2023 | 创始成员

អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ (Neak Oknha Dr. Vinh Hour) មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ លោកកើតក្នុងឆ្នាំ១៩៥១ នៅខេត្តពោធិ៍សាត់ លោកបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សមកហើយ។

អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ គឺជាម្ចាស់ក្រុមហ៊ុន Kampot Special Economic Zone មានទីតាំងក្នុងខេត្តកំពត និងបានបោះទុនវិនិយោគយ៉ាងច្រើនលើការសាងសង់តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជាបណ្តុំរោងចក្រឧស្សាហកម្ម និងក្រុមហ៊ុន Kampot Port Co., Ltd. ដែលជាកំពង់ផែសមុទ្រទឹកជ្រៅដែលស្ថិតនៅក្បែរនោះផងដែរ។ បន្ថែមពីលើនេះ អ្នកឧកញ៉ា ក៏ជាម្ចាស់រោងចក្រស៊ីម៉ង់តិ៍ដ៏ធំចំនួន ២ នៅក្នុងប្រទេសកម្ពុជាដែលបានបោះទុនវិនិយោគក្នុងទឹកប្រាក់ជាងរយលានដុល្លារអាម៉េរិកសម្រាប់បម្រើតម្រូវការសាងសង់ក្នុងស្រុក។

ក្រៅពីកិច្ចការជំនួញ អ្នកឧកញ៉ា ក៏បានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រផងដែរ៕