ឥណ្ឌូនេស៊ី៖ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Jakarta Globe កាលពីថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយជំនួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា ភាគីឥណ្ឌូនេស៊ីបានសម្រេចបញ្ជាទិញអង្កប្រមាណ ២៥០,០០០ តោនពីកម្ពុជាដែលជាផ្នែកមួយនៃការរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេសនេះ។
លោក Joko Widodo បានបញ្ជាក់ថា លោកមានក្តីរីករាយចំពោះការឆ្លើយជាវិជ្ជមានរបស់កម្ពុជាលើការយល់ព្រមផ្គត់ផ្គង់អង្កទាំង ២សែន ៥ម៉ឺនតោន ខណៈដែលប្រទេសដែនកោះដ៏ធំនេះទើបទទួលបានការបដិសេធពីប្រទេសឥណ្ឌាលើគម្រោងនាំចូលអង្កប្រមាណជា ១លានតោននោះ។
រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Zulkifli Hasan បានឱ្យដឹងថា ក្រុមហ៊ុន Bulog ត្រូវបានចាត់ឲ្យទទួលបន្ទុកទិញអង្ករចំនួន ២ លានតោនពីប្រទេសថៃ និងវៀតណាមហើយគិតមកទល់ពេលនេះទីតាំងស្តុកអង្ករជាតិនៅក្នុងឃ្លាំង Bulog បានកើនឡើងដល់ជិត ១.៦លានតោន និងបន្ថែមពីលើការផ្គត់ផ្គង់អង្ករចំនួន ៤០០,០០០តោនពីប្រទេសជិតខាងដែលនឹងត្រូវដឹកជញ្ជូនមកដល់នៅចុងឆ្នាំនេះដោយផ្អែកលើកិច្ចព្រមព្រៀងពីមុនដើម្បីបង្កើនទុនបម្រុងស្បៀងក្នុងករណីមានគ្រោះទុរ្ភិក្ស និងការរំខានដល់ការប្រមូលផលដែលបណ្តាលមកពីបាតុភូត El Nino៕