ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជសារថ្លែងអំណរគុណ ជូនលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដែលបានក្រាបបង្គំទូលថ្វាយព្រះរាជសារលិខិតថ្វាយព្រះពរក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥។
ជាមួយគ្នានេះ សម្តេចព្រះជននីនាថ បានប្រោសព្រះរាជទានពរជ័យដល់ លោកអ្នកឧកញ៉ាប្រធាន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា បានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕