កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃកាន់បិណ្ឌទី៤ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា បានចូលរួមពិធីបុណ្យកាន់បិណ្ឌ ៤ នៅវត្តកែវមុនីរស្មី (ហៅវត្ត កន្ទួត) ភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ ឯកឧត្តម ប៊ិន ត្រឈៃ ប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមជាមួយក្រុមការងារ អាជ្ញាធរដែនដី ព្រមទាំងបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តកែវមុនីរស្មីចូលរួមយ៉ាងច្រើនកុះករ។
នាឱកាសនោះ លោកអ្នកឧកញ៉ាប្រធាននិងសមាជិកសមាគមឧកញ៉ាកម្ពុជា បានចូលរួមបច្ច័យក្នុងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងអារាមនេះដោយមានទឹកប្រាក់សរុបចំនួន ២៧លានរៀល និង៤៩០០ដុល្លារអាម៉េរិកដោយបច្ច័យទាំងនេះជាសទ្ធាពីថ្នាក់ដឹកនាំ និងសមាជិកដូចមានរាយនាមខាងក្រោមនេះ៖
១. បច្ច័យរបស់សមាគមឧកញ៉ាកម្ពុជា ចំនួន ៥លានរៀល
២. លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ចំនួន ១០លានរៀល
៣. អ្នកឧកញ៉ា រតនៈ សម្បត្តិ ចំនួន ៨លានរៀល
៤. ឧកញ៉ា មៀម វណ្ណៈ ចំនួន ៤លានរៀល
៥. អ្នកឧកញ៉ា តុល លន ចំនួន ៥០០ដុល្លារ
៦. អ្នកឧកញ៉ា លី សាំងឡេង ចំនួន ៥០០ដុល្លារ
៧. អ្នកឧកញ៉ា អ៊ីន កួត ចំនួន ៥០០ ដុល្លារ
៨. ឯកឧត្តម ឆាយ សុធា ចំនួន ២០០ដុល្លារ
៩. អ្នកឧកញ៉ា ទីវ ម៉េងហ៊ុយ ចំនួន ៥០០ ដុល្លារ
១០. អ្នកឧកញ៉ា ហេង បូរិន ចំនួន ៥០០ ដុល្លារ
១១. ជំទាវឧកញ៉ា ស៊ន សុទ្ធី និងជំទាវឧកញ៉ា ជា ឃីន ចំនួន ៥០០ដុល្លារ
១២. ជំទាវអ្នកឧកញ៉ា កី ម៉ានេ ចំនួន ២០០ដុល្លារ
១៣. ឧកញ៉ា ញឹក ផន ចំនួន ៥០០ដុល្លារ
១៤. ឧកញ៉ា លឹម ហ៊រពុទ្ធ ចំនួន ១០០0ដុល្លារ
ក្នុងឱកាសដ៏ប្រពៃនេះ លោកអ្នកឧកញ៉ាប្រធាន បានសំណេះសំណាលក៏ដូចជាថ្លែងអំណរគុណចំពោះសមាជិកដែលបានចំណាយពេលវេលា និងចូលរួមជាបច្ច័យក្នុងវិស័យព្រះពុទ្ធសាសនាដើម្បីចាប់មគ្គផលតាមសទ្ធារៀងខ្លួនក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលជាបុណ្យបែបព្រះពុទ្ធសាសនាដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យ ដែលប្រជាពុទ្ធបរិស័ទកម្ពុជាតែងប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួនជារៀងរហូតមក៕