អ្នកឧកញ៉ា លឹម រស់ និងជំទាវអ្នកឧកញ៉ា សុទ្ធី ម៉ូនីកា សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា បរិច្ចាគថវិកា ៥មុឺនដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

by | 5 月 3, 2024 | ព្រឹត្តិការ ពត៍មាន

ភ្នំពេញ៖ អ្នកឧកញ៉ា លឹម រស់ និងជំទាវអ្នកឧកញ៉ា​ សុទ្ធី ម៉ូនីកា សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជាបានបរិច្ចាគថវិកាចំនួន ៥មុឺនដុល្លារក្នុង ឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។

ជានិច្ចកាល អ្នកឧកញ៉ា លឹម រស់ និងជំទាវអ្នកឧកញ៉ា​ សុទ្ធី ម៉ូនីកា តែងតែចូលរួមបរិច្ចាគថវិកាជាមួយកាកបាទក្រហមកម្ពុជា ក៏ដូចជាបានចូលរួមឧបត្ថម្ភជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងកម្មវិធីសប្បុរសធម៌ជាច្រើនទៀតផងដែរ។

ជម្រាបថា ចំពោះថវិកាដែលបានបរិច្ចាគជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ គឺដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕