អ្នកឧកញ៉ា អ៊ាន អេឡែន មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតនៅក្នុងឆ្នាំ១៩៧៤ និងបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនឆ្នាំមកហើយ។
បច្ចុប្បន្ន អ្នកឧកញ៉ាគឺជាប្រធានប្រតិបត្តិនៃសណ្ឋាគារ សែន ហាន (Sen Han Hotel) ព្រមទាំងជាពាណិជ្ជករស្ត្រីដ៏ឆ្នើមមួយរូបដែលកំពុងវិនិយោគលើពហុវិស័យក្នុងនោះក៏មានគម្រោង តាមោក ស៊ីធីលែន (Tamork City Land) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងសាងសង់បុរីដ៏ធំមួយផងដែរ។
ក្រៅពីកិច្ចការជំនួញ អ្នកឧកញ៉ាបានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ជាច្រើន។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាបន្តបន្ទាប់ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។