ភ្នំពេញ៖ សារលិខិតជូនពរពី លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា គោរពជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដ៏មង្គលថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃថ្ងៃចម្រើនជន្មាយុគម្រប់ ៤៤ឆ្នាំឈានចូល ៤៥ឆ្នាំរបស់ លោកជំទាវបណ្ឌិត នាថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ។