សមាគមឧកញ៉ាកម្ពុជា រៀបចំពិធីប្រគេន-ទទួល ទេយ្យទានមានអង្ករ ភេសជ្ជៈ និងបច្ច័យ សម្រាប់វត្តមហាមន្ត្រី

by | 10 月 7, 2024 | ព្រឹត្តិការ ពត៍មាន

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា ហុង ស៊ួន ស៊ីគង់ទ្រីវ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគេន-ទទួលទេយ្យទានរួមមានអង្ករ បច្ច័យ ភេសជ្ជៈ ប្រគេនព្រះតេជគុណព្រះខេមាភិរ័ក ឈឿន តន់ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរព្រះអនុគណខណ្ឌបឹងកេងកង និងជាព្រះចៅអធិការវត្តមហាមន្ត្រីរួមទាំងមន្ត្រីសង្ឃវត្តក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌតាមលំអានប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរយើង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀតផងដែរ។

ព្រះតេជគុណ ព្រះខេមាភិរ័ក ឈឿន តន់ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរព្រះអនុគណខណ្ឌបឹងកេងកង និងជាព្រះចៅអធិការវត្តមហាមន្ត្រីបានមានសង្ឃដីការថា សទ្ធាដ៏ជ្រះថ្លារបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាថ្នាក់ដឹកនាំនិងសមាជិកសមាគមឧកញ៉ាកម្ពុជា ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការសម្រាលការលំបាកខ្វះខាតរបស់ព្រះសង្ឃទាំង៥១០អង្គ គណៈកម្មការវត្តយាយជីតាជី២១នាក់ និងសិស្ស និស្សិត ដែលកំពុង ស្នាក់នៅចំនួន ១៥១នាក់ ខណៈដែលវត្តអារាមដ៏ចំណាស់នេះកំពុងខិតខំកសាងនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីជាគុណប្រយោជន៍ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

សូមជម្រាបថា អង្ករ ទេយ្យទាន សរុបមានចំនួន ១០តោន, បច្ច័យ ៣០លានរៀល និង៧,៥០០ដុល្លារអាម៉េរិក, ភេសជ្ជៈ POWARAM ចំនួន ១០០កេស និងទឹកបរិសុទ្ធចំនួន ២០០កេស ជាការឧបត្ថម្ភពីសប្បុរសជនដូចខាងក្រោម៖

១. សមាគមឧកញ៉ាកម្ពុជា អង្ករ ៥តោន និងទឹកបរិសុទ្ធ ១០០កេស

២. លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា គីម ហ៊ាង អង្ករ៥តោន និងបច្ច័យ៣០លានរៀល

៣. លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប បច្ច័យ ២,០០០ដុល្លារ

៤. លោកជំទាវលោកអ្នកឧកញ៉ា ហុង ស៊ួន ស៊ីគង់ទ្រីវ អនុប្រធានសមាគមឧកញ៉ាកម្ពុជា បច្ច័យ១,០០០ដុល្លារ

៥. លោកជំទាវអ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធានសមាគមឧកញ៉ាកម្ពុជា បច្ច័យ ១,០០០ដុល្លារ

៦. អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជំទាវអ្នកឧកញ៉ា អុឹង ស៊ីស្រ៊ន បច្ច័យ ៥០០ដុល្លារ និងទឹកបរិសុទ្ធ ១០០ កេស

៧. អ្នកឧកញ៉ា ជៀម ផែន សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ហៃ សុភារី ភេសជ្ជៈ POWARAM ១០០ កេស និងបច្ច័យ ១០០០ដុល្លារ

៨. អ្នកឧកញ៉ា ឡាវ កាង សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា បច្ច័យ ៥០០ដុល្លារ

៩. លោកជំទាវអ្នកឧកញ៉ា លឹម ស្រីពៅ សមាជិកសមាគមឧកញ៉ាកម្ពុជា បច្ច័យ ៥០០ដុល្លារ

១០. លោកជំទាវអ្នកឧកញ៉ា ទី គឹមស្រ៊ាន សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា និងអ្នកឧកញ៉ា ឌុក ទីប៉ាណា សមាជិកសមាគមឧកញ៉ាកម្ពុជា បច្ច័យ ៥០០ដុល្លារ

១១. អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន សមាជិកសកម្មសមាគមឧកញ៉ាកម្ពុជា បច្ច័យ ៥០០ដុល្លារ។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជាចំនួន ១៤រូប បានចូលរួមពិធីបុណ្យកាន់បិណ្ឌ ៤ នៅវត្តកែវមុនីរស្មី (ហៅវត្ត កន្ទួត) ភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយបានចូលរួមបច្ច័យក្នុងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងអារាមនេះដោយមានទឹកប្រាក់សរុបចំនួន ២៧លានរៀល និង៤៩០០ដុល្លារអាម៉េរិកដោយបច្ច័យទាំងនេះជាសទ្ធាពីសមាគមឧកញ៉ាកម្ពុជា លោកអ្នកឧកញ៉ាប្រធាន រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន១៤រូបទៀតផងដែរ។