សមាគមឧកញ៉ាកម្ពុជាមានកិត្តិយសសូមទូលថ្វាយ និងគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសាធារណជនមេត្តាជ្រាបជាព័ត៌មានអំពីភាពជាតំណាង, ការធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះ និងការរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការសម្រាប់គោរមវន្តដែលមានគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយអនុលោមតាមបទបញ្ញាត្តិនៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោមងារឧកញ៉ាដោយមានភ្ជាប់ជូននូវខ្លឹមសារទាំងស្រុងដោយខាងក្រោម។
អាស្រ័យហេតុនេះ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន។