ព្រឹត្តិការណ៍ថ្មីៗ
Kbach Bottom
ភ្នំពេញ៖ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងកក់ក្តៅជាទីបំផុត ជូនចំពោះ អ្នកឧកញ៉ា ធា គ្រេកអេង សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានផ្តល់គោរមងារជា «អ្នកឧកញ៉ា»។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ថ្នាក់ដឹកនាំ ក្...
០៥/១០/២០២៦
ភ្នំពេញ៖ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងកក់ក្តៅជាទីបំផុត ជូនចំពោះ អ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានផ្តល់គោរមងារជា «អ្នកឧកញ៉ា»។ ក្នុងឱកាសដ៏មហានក្...
០៥/១០/២០២៦
ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅ ឧកញ៉ា ហេង សុខុម ប្រធានក្រុមហ៊ុន​ ហេង​ សុខុម​ ឯ.ក ដែលបានចូលរួមជាមួយ មហាគ្រួសារសមាគម ក្នុងនាមជា «សមាជិកទ្រទ្រង់»។ ការចូលជាសមាជិករបស់ ឧកញ៉ា ហេង សុខុម នឹងក្លាយជាផ្នែកមួយក្នុងការពង្រឹង សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបណ្តាញធុរកិច្ច របស់សមាគម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យធុរកិច្ច និងសង្គម-សេដ្ឋកិច្ចកម្ពុជា។ សមាគមឧកញ៉ាកម្ពុជា សូមជ...
០១/១០/២០២៦
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធានសមាគមទទួលបន្ទុកដឹកនាំប្រចាំខែតុលា ដឹកនាំគណៈប្រតិភូសមាគម ចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវជាតិលេខ១០ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន...
០១/១០/២០២៦

សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.)

បានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជាផងដែរ។

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០២៤/១៣០៩ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្តីពីគោរមងារឧកញ៉ា បានទទួលស្គាល់សមាគមឧកញ៉ាកម្ពុជា ជាដៃគូរាជរដ្ឋាភិបាលលើការងារដូចខាងក្រោម៖

ជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

- ជួយរាជរដ្ឋាភិបាលលើការពិនិត្យ និងវាយតម្លៃចំពោះសំណើសុំផ្តល់គោរមងារឧកញ៉ាតាមលំដាប់ថ្នាក់

- ជួយរាជរដ្ឋាភិបាលលើការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងរៀបចំឯកសណ្ឋានផ្លូវការរបស់គោរមវន្តទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា និងធ្វើរបាយការណ៍បច្ចុប្បន្នភាពមកគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា (គ.ព.វ.គ.)

- ជួយរាជរដ្ឋាភិបាលលើការពិនិត្យសំណើសុំផ្តល់ងារជាកិត្តិយស ការលើកទឹកចិត្ត ឬការចាត់តាំងក្នុងមុខងារនានាដល់គោរមវន្ត

- ជាដៃគូមួយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងសកម្មភាពផ្សេងៗទៀត ដើម្បីប្រយោជន៍ដល់សង្គមជាតិនិងអនុវត្តការងារផ្សេងៗទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាល។ 

សូមបញ្ជាក់ដែរថា យោងតាម សេចក្តីសម្រេចលេខ ៣៥០ សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានយល់ព្រមដាក់សមាគមឧកញ៉ាកម្ពុជាឱ្យស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សំដៅជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ សមាគមឧកញ៉ាកម្ពុជា មានសមាជិកចំនួន ៤៣៨ រូបដែលមានគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា ហើយសុទ្ធសឹងតែជាពាណិជ្ជករដ៏មានសក្តានុពលដែលកំពុងប្រកបអាជីវកម្ម និងកាន់កាប់ជំនួញពហុវិស័យគ្របដណ្តប់ទូទាំងប្រទេសកម្ពុជាដោយបានបំពេញកាតព្វកិច្ចលើការបង់ពន្ធជូនរដ្ឋ ការបង្កើតការងាររាប់សិបកន្លែងនៅទូទាំងប្រទេស ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការទាក់ទាញវិនិយោគិនបរទេសដើម្បីរួមចំណែកដល់ការពង្រឹង និងអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដ៏ស្វាហាប់ និងឈ្លាសវៃ។

 

ទស្សនវិស័យ៖

ទស្សនវិស័យរបស់ ស.ឧ.ក. គឺរក្សានិងលើកកម្ពស់ឧត្តមភាពដ៏ឧត្តុងឧត្តមនៃគោរមងារឧកញ៉ាតាមរយៈការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន បង្កើតបាននូវភាពសុខសាន្ត សុខដុមរមនា និងការរីកចម្រើនខាងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋបានល្អប្រសើរដូចបណ្តាប្រទេសអភិវឌ្ឍន៍នានាដោយរួមចំណែកគ្រប់វិស័យជាមួយស្ថាប័នជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ ស.ឧ.ក. មានគោលបំណងលើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាងនិងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរិសធម៌ផងដែរ។

បេសកកម្ម៖

បេសកកម្មចម្បងៗរបស់ ស.ឧ.ក.  រួមមាន៖

១​.​ ធ្វើជាតំណាង និងការពារផលប្រយោជន៍ស្របច្បាប់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមវន្តដែលជាសមាជិក

២. កសាងទំនាក់ទំនងឱ្យមានភាពស្និទ្ធស្នាលប្រកបដោយមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ ដោយបង្ហាញនូវឆន្ទៈពិតប្រាកដដើម្បីបង្កើតឱ្យមានជំនឿទុកចិត្តគ្នាក្នុងភាពជាមហាគ្រួសារឧកញ៉ា

៣. បង្រួបបង្រួមមហាគ្រួសារឧកញ៉ាកម្ពុជា ដើម្បីរក្សាទំនាក់ទំនង ការផ្លាស់ប្តូរព័ត៌មាន ការពិគ្រោះយោបល់អំពីតម្រូវការចាំបាច់ ក្នុងការជួយគ្នាទៅវិញទៅមក

៤. ចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរិសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់គោរមងារឧកញ៉ាឱ្យកាន់តែរីកចម្រើន និងឆ្ពោះទៅកាន់វឌ្ឍនភាពដ៏ល្អប្រពៃ រុងរឿងខ្ពង់ខ្ពស់នាពេលអនាគត

៥. លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា

៦. ជំរុញ និងផ្សព្វផ្សាយសក្តានុពល កាលានុវត្តភាព និងនវានុវត្ត៍ថ្មីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា

៧. បង្កើតវេទិកា សិក្ខាសាលា ពិរព័ណ៍បង្ហាញស្នាដៃថ្មីៗ និងការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យដទៃទៀតដែលជាគុណប្រយោជន៍សម្រាប់សង្គម និងសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។

See More
ពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ
ទស្សនាសកម្មភាពរបស់ អ្នកឧកញ៉ា ផែ ហុកឈួន និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី៧២ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom